នាយឧត្តមសេនីយ៍​ ស​ ​ថេត​ ចាត់តាំងឱ្យនាំយកថវិកាជូនកងកម្លាំងនគរបាលដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញភារកិច្ចបង្រ្កាបបទល្ម

នាយឧត្តមសេនីយ៍​ ស​ ​ថេត​ ចាត់តាំងឱ្យនាំយកថវិកាជូនកងកម្លាំងនគរបាលដែលជួបគ្រោះថ្នាក់ក្នុងពេលបំពេញភារកិច្ចបង្រ្កាបបទល្មើស៖
——–
នាព្រឹកថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយ មានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិតាមរយៈលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់សហការីនាំយកនូវថវិកាឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ចំនួន ១.០០០ដុល្លា (មួយពាន់ដុល្លា) ផ្តល់ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក នង សុខា នាយរងប៉ុស្តិ៍នគរ បាលរដ្ឋបាលអូរដំបង២ នៃអធិការដ្ឋាននគរ បាលស្រុកសង្កែ ដែលបានរងរបួសក្នុងកំឡុងពេលចុះកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានហើយត្រូវជនល្មើសតបត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

តាមរយៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរ បាលជាតិ ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងជូនពរលោកអនុ សេនីយ៍ឯក នង សុខា សូមឆាប់ជាសះស្បើយ ឆាប់បានត្រឡប់ទៅគេហដ្ឋានវិញ និងចូលរួមបំពេញការងារក្នុងមូលដ្ឋានជាបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *