បុរសម្នាក់ត្រូវបានឃ-ាត់ខ្លួនក្នុងករណីនាំមនុ ស្សឆ្លងដែនខុសច្បាប់នៅស្រុកសំពៅលូន៖
—




នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង១៥នាទីរំលងអាធ្រាត្រនៅចំណុចលើដងផ្លូវជាតិលេខ59A ស្ថិតក្នុងក្រុមទី ០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិ ការនគរ បាលស្រុកសំពៅលូនដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមាបង្ក្រាបករណីការទទួលយក មនុស្សដោយមានគោលដៅជួយដល់ជនល្មើ ស ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ)ដោយខុសច្បាប់ ចំនួន០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ៖
១-ឈ្មោះ អុឹម សុវណ្ណ ភេទប្រុ ស អាយុ ៤២ ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្ត បាត់ដំបងជាអ្នកបើករថយន្តបានធ្វើសកម្មភាពទាក់ទងនាំពលរដ្ឋខ្មែរចំនួន០៧នាក់បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូល ទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសា ស្រ្តស្រុកសំ ពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ៗចំនួន ៨.០០០បាត(ប្រាំបីពាន់បាត) ។
សមត្ថកិច្ចដកហូតវត្ថុតាង៖
-រថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ចំនួន០១ គ្រឿងនាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរទាំងអស់គ្នា។
អ្នកប្រព្រឹត្តិសមត្ថកិច្ចនាំមកកាន់ផែនជំនាញនៅស្នងការដ្ឋានដេីម្បីអនុវត្តតាមផ្លូវច្បាប់ រីឯអ្នក០៧នាក់ស្រីចំនួន០៣នាក់បានធ្វេីការអប់រំឱ្យទៅមូលដ្ឋានវិញ ដោយមានការសន្យាឈប់បន្តការប្រថុយប្រថានក្នុងរឿងនេះទៀត ព្រោះជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុត ៕(រូបភាពនគរបាលស្រុកសំពៅលូន)
