ឯកឧត្តម សុខ លូ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តបាត់ដំបង


បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព សួរសុខទុក្ខជនភៀសសឹក និងចូលរួមជាមួយសប្បុរសជន ចែកបាយនិងម្ហូបអាហារជូនបងប្អូនភៀសសឹកតាមមណ្ឌលសុវត្ថិភាពនានាក្នុងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង។
     ក្នុឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញត្រូវចុះជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពសូមចូលរួមរក្សាអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។
ប្រជាពលរដ្ឋជាជនភៀសសឹកពីតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពនានាដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍ឈឺចាប់ខ្លោចផ្សារយ៉ាងខ្លាំងដែលត្រូវរងទុក្ខវេទនារត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងដោយសារការបង្កសង្រ្គាមឈ្លានរបស់យោធាថៃមកលើភូមិឋានប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា។
សូមជម្រាបថាស្ថានភាពជនភៀសសឹកដែលចូលមកស្នាក់នៅក្នុងមណ្ឌលសុវត្តិភាពនៅក្នុងខេត្តបាត់ដំបងបាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *