ឯងឧត្តម ព្រួញរិទ្ធថា នាំយកអំណោយជូនដល់ប្រជាពុលរដ្ឋ ក្រីក្រ ៥នៅស្រុកបវិលខេត្តបាត់ដំបង។

ឯកឧត្តម
ព្រួញរិទ្ធថា នាំយកអំណោយជូនដល់ប្រជាពុលរដ្ឋ
ក្រីក្រ ៥នៅស្រុកបវិលខេត្តបាត់ដំបង។

នារសៀលថ្ងៃអាទិត្យទី២៣ខែវិច្ឆិកាឆ្នាំ២០២៥
គ្រួសារឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តុលតាហែននិងឃុំឃ្លាំងមាស និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារខ្វះខាតចំនួន​ ៥គ្រួសារ​ ក្នុងឃុំ​ឃ្លាំងមាស​ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ៥០គីឡូក្រាម​ មី​ ១កេស​ ទឹកត្រី​ ១យួរ​ ទឹកស៉ីអ៉ីវ​ ១យួរ​ ត្រីខ​ ១​យួរ ​។

Leave a Reply

Your email address will not be published. Required fields are marked *