សមត្ថកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យមួយកន្លែង​នៅក្រុងបាត់ដំបង

សមត្ថកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យមួយកន្លែង​នៅក្រុងបាត់ដំបង៖

នៅថ្ងៃទី២១ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥ វេលម៉ោង ១១និង០០ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះក្លឹបកម្សាន្តមួយកន្លែង នៅចំណុច ក្នុងក្រុមទី ៣ ភូមិរំ​ចេក​៤សង្កាត់រតនៈក្រុងបាត់​ដំ​បង ខេត្ត បាត់ដំបង ។

លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​បញ្ជាដឹកនាំបញ្ជាផ្ទាល់ដោយមា​នលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ស្នងការរងផែនការងារ​នេះដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់​ ដោយរថយន្តចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្តទើប​ គ្រប់គ្រងបាននិងមិនបង្កឱ្យឆេះឆ្លងទៅផ្ទះអ្នកដទៃ ។

គ្រោះអគ្គិភ័យនេះ មិនបង្កឱ្យរងរបួស ឬបាត់បង់អាយុជីវិតមនុស្ស សត្វ ឡើយ ប៉ុ​ន្តែ​បាន​បង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួននៅក្នុងនោះ។

រីឯមូលហេតុនៃការឆេះនៅមិនទាន់ក្តាប់បាននៅឡេីយ​ ដែលផ្នែកជំនាញកំពុងធ្វេីការស្រាវជ្រាវនៅឡេីយ។

Leave a Reply

Your email address will not be published. Required fields are marked *