Pchum Ben traffic brings cheers to Phnom Oudong
Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of sorts to the…
Thousands of Khmer domestic tourists are descending on Oudong Mountain this weekend to undertake a pilgrimage of sorts to the…
ចំពោះបុគ្គលដែលមានគោរមងារ ឧកញ៉ា អាចត្រូវបញ្ចប់ ឬដកហូតគោរមងារក្នុងករណី បុគ្គលទាំងនោះមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំ ជាប់គ្នាដោយគ្មានមូលហេតុ។ ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃពុធ បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែលអាចត្រូវបានបញ្ចប់ ក្នុងករណីបុគ្គលសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។ ជាបុគ្គលមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ។ ជាបុគ្គលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងជាបុគ្គលត្រូវបានរកឃើញថាបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យនេះ។ ជាបុគ្គលដែលត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់បុគ្គលនោះមានការក្លែងបន្លំ។ ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «បែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ត្រូវកំណត់ដោយអនុក្រឹត្យ»។ ក្នុងមាត្រា២២ បានឱ្យដឹងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារ«ឧកញ៉ា»។ លោក គួច ម៉េងលី ដែលមានគោរមងារជា អ្នកឧកញ៉ា ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ចំពោះតម្រូវការឱ្យបង់វិភាគទាន ឬមិនបង់វិភាគទាននេះ លោកមិនទាន់ច្បាស់អំពីតម្រូវការ ឬលក្ខខណ្ឌដែលតម្រូវឱ្យបង់ចំនួនប៉ុន្មាននៅឡើយ។ លោកបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនដែលទទួលបានងារ ឧកញ៉ា មិនដឹងមានលទ្ធភាព ឬក៏អត់នោះទេ ព្រោះឧកញ៉ាខ្លះចូលរួមជួយសង្គមបានច្រើន ប៉ុន្តែនៅពេលណាមួយពួកគេមានវិបត្តិសេដ្ឋកិច្ច ដែលមិនអាចបង់វិភាគទានបាន ស្រាប់តែដកហូត ឬបញ្ចប់ងារឧកញ៉ា ក៏លោកមិនដឹងថាល្អ ឬអាក្រក់នោះដែរ ព្រោះបុគ្គលខ្លះទទួលបានងារដោយភាពងាយស្រួល ប៉ុន្តែអ្នកខ្លះទទួលបានដោយពិបាកបំផុត។…