ព័ត៌មានជាតិ

យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។…

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។   ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ”…

ព័ត៌មានអន្តរជាតិ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ…

ព័ត៌មានជាតិ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក…

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព…

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន​ AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែត​នាថ្ងៃទី​១២ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ​ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម​»​ដែលអីស្រាអែល​បានកំណត់…