ព័ត៌មានជាតិ

ទីតាំងប្រាសាទតាមាន់ធំក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់

កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «ភ្លាមនោះមេបញ្ជាការទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា ពោលគឺមិនប៉ះពាល់ដល់ការទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ»។…

ព័ត៌មានជាតិ

កម្ពុជាប្តេជ្ញាប្រែក្លាយអតីតកាលដ៏ឈឺចាប់ ទៅជាសារនៃសន្តិភាព

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងស្មារតីចងចាំ យុត្តិធម៌…

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

About Me Contact Me DMCA English News Privacy Policy បណ្តាញទីផ្សារ ព័ត៌មានជាតិ

កម្ពុជាចំណាយជាង ២,៥ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់

កម្ពុជាបានចំណាយជាង ២.៥១ ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ២០២៤ កើនឡើង៣៦ ភាគរយធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមតម្លៃនាំចូលសម្ភារសំណង់សរុបជាង ២,៥១ ពាន់លានដុល្លារ តម្លៃនាំចូលសម្ភារសំណង់សំខាន់ៗមានជាង ១,៦៥ ពាន់លានដុល្លារ កើនឡើងជាង ២៤ ភាគរយ។ តម្លៃនៃការនាំចូលដែកថែបមានចំនួនជាង៨៤២ លានដុល្លារ កើនឡើងជិត៦៩…

About Me Contact Me DMCA English News Privacy Policy បណ្តាញទីផ្សារ ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីម្សិលមិញបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីរក្សាកំណើននៃការនាំចេញនៅលើទីផ្សារអន្តរជាតិ។ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីធានានូវចីរភាព និងការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសបន្ទាប់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ…

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ…

ការកំសាន្ត ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអាជីវកម្ម

រៀនចិញ្ចឹម កន្ធាយ

សត្វកន្ធាយ ជាប្រភេទសត្វទឹកសាប អាចរស់នៅ ក្នុងត្រពាំង ស្រះ បឹងបួរ ព្រែក ប្រឡាយ នានា នៅទូទាំងប្រទេសកម្ពុជាយើង។ កន្ធាយ​ក៏ត្រូវបាន​​យកមកធ្វើជាអាហារផងដែរ​ ដោយសារ តម្រូវការ ហូបចុកកើនឡើង ការស្វែងរកកន្ធាយ ធម្មជាតិ មានការពិបាក ដូច្នេះ ហើយ ធ្វើ​ឲ្យកសិករ…

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអាជីវកម្ម

​កសិផល​កម្ពុជានាំចេញ​បាន​កើន​ឡើង​ដល់​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន​

​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ ​៨​,​៤​ ​លាន​តោន​កាលពីឆ្នាំមុន​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ​៤​,​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ការ​នាំចេញ​ផលិត​ផល​កសិកម្ម​បាន​ធ្លាក​់ចុះ​ក្នុង​បរិមាណ​ជិត​ ​២​ ​ភាគរយ​ក្នុង​បរិមាណ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។​ ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​នាំចេញ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​…

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអាជីវកម្ម

កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​ ​តោន​ ​​រកចំណូល​បាន​ ​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ នេះ

កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​ ​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​…

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ…

ការកំសាន្ត ឃ្លាំងគំនិត

តាសក់ មិនត្រឹមជាបន្លែមានរសជាតិឆ្ងាញ់ តែក៏ផ្ដល់អត្ថប្រយោជន៍ល្អៗយ៉ាងច្រើនចំពោះសុខភាព

បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូន​​មានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។ ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​…

ព័ត៌មានជាតិ

ព័ត៌មានជាតិ តែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ និងអធិការស្រុកស្ទោងថ្មី ក្រោយអ្នកចាស់ត្រូវដកហូតតំណែង ដោយសារពាក់ព័ន្ធបទល្មើសប្ល-ន់ទូមាស

(កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។ ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍…