ករណីរថយន្តដឹកថ្មបើកចុះពីលើស្ពានព្រែកតាមាក់ជ្រុលទៅបុករថយន្តសាំយ៉ុងអូសទៅបុកម៉ូតូរួចធ្លាយចូលផ្ទះពលរដ្ឋ…….(ពិតជារន្ធត់ណាស់)
ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងមនុស្សជាច្រើនាក់ទៀតបានរងបួសធ្ងន់បន្ទាប់ពីមានបុរសម្នាក់បានបើករថយន្តបែនដឹកថ្មចុះពីលើស្ពានព្រែកតាមាក់យ៉ាងលឿនជ្រុលទៅបុករថយន្តសាំយ៉ុងចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុងបន្តទៅបុកម៉ូតូផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។ ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃចន្ទទី២០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ក្នុងភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ សពប្តីនិងប្រពន្ធ២នាក់ និងក្មេងម្នាក់នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0319 ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចមកត្រើយខាងកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងព៍សពាក់ផ្លាកលេខភ្នំពេញ 2K-8731 នៅចតស្ងៀមអូសរថយន្តសាំយ៉ុងទៅមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតផ្ទប់ចូលផ្ទះជួសជុលម៉ូតូបណ្តាលម្ចាស់ម៉ូតូ២នាក់ប្តីប្រពន្ធបានស្លាប់…
