About Me Contact Me DMCA Privacy Policy ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់……

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់នឹងពីកង់ទៀតរបើកចេញពីជួររងការខូចខាតយ៉ាងដំណំ… ភ្នំពេញ÷បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិ្ថតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0298 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យតែតៃកុងងោកមួយភាំង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងជ្រុលទើបបុកជាមួយនឹងបង្គោលភ្លើងមួយដើមហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។…