មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់
តុល្យការគិតត្រឹមនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។ សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា មនុស្សទាំង ៣នាក់ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ…
