(ភ្នំពេញ)៖ រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញរហូតដល់រលំអគារទាំងស្រុង ត្រឹមរយៈពេលមិនដល់១ម៉ោងផង។ ករណីគ្រោះអគ្គិភ័យនេះ មានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត…