រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ នៅព្រឹកថ្ងៃទី២៦កញ្ញានេះ បានដឹកនាំមន្ត្រី សាលាខណ្ឌ មួយចំនួន ចុះទៅសួរសុខទុក្ខនិងផ្ដល់នូវគ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីជាប់កិច្ចសន្យាមួយរូបដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិ សង្កាត់សំរោងក្រោមខណ្ឌពោធ៏សែនជ័យ ក្រោយពីធ្វើការវះកាត់អស់ជាច្រើនលើកមិនទាន់ជាសះស្បើយនូវឡើយនោះ។ មន្ត្រីដែលមានជំងឺរូបនេះ មានឈ្មោះភា ធារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យា…