ក្រុមហ៊ុនមួយនៅខេត្តបាត់ដំបងប្រមូលទិញស្រូវនិងនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបានចំនួន៤ម៉ឺនតោន
។
រួមចំណែកជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈនេះរោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបងបាននិងកំពុងមមាញឹកក្នុងការប្រមូលទិញស្រូវក្នុងរដូវប្រមូលផលស្រូវវស្សាក្នុងចន្លោះពី១ពាន់ ទៅ១.៥០០តោនក្នុងមួយថ្ងៃ ស្រូវទាំងនេះនឹងសម្ងួត រួចកែច្នៃវេចខ្ចប់ជាអង្ករសម្រាប់នាំចេញទៅក្រៅប្រទេស។។
