ឃេីញហេីយដឹងហេីយឮហេីយតែនៅតែប្រព្រឹត្តបង្ហោះម៉ូតូក្នុងមូលដ្ឋានត្រូវសមត្ថកិច្ចនាំមកសាកសួររក្សាទុកម៉ូតូ០៣ខែសិន៖
——-
នៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៥ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងបង្ក្រាបនិងនាំខ្លួនក្រុមក្មេងទំនើងចំនួន០១នាក់ដែលបង្ហោះម៉ូតូលើផ្លូវស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយដកហូតម៉ូតូចំនួន ០១គ្រឿង។
ពេលសាកសួររួចសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់ជាបណ្តោះអាសន្នរយៈពេល ០៣ខែនិងបានអញ្ជេីញអាណាព្យាបាលមកធ្វើលិខិតធានានិងធ្វើកិច្ចសន្យាអប់រំណែ នាំឱ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធបទល្មើសក្នុងសង្គមមុននឹងប្រគល់ទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ៕(រូបភាពនគរបាលស្រុកបាណន់)





