ស្ថាបនា ជួសជុលផ្លូវ សកម្មភាពអនុវត្តការងារលើគម្រោងនិងគម្រោងថែទាំប្រចាំ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង ក្រោម
ការដឹកនាំ
#ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥, ១៥៧១ , ១៥៧១B ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥
១. បន្តការងារជួសជុលផ្លូវជាតិលេខ ៥៖ ការងារគូសគំនូសចរាចរណ៍ និងដាំផ្លាកសញ្ញាចរាចរណ៍ ចន្លោះគ.ម២៩៨+៤៥០ ដល់គ.ម២៩៩+៩៥០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។
២. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១B ៖ ការងារកៀរកិនបង្ហាប់ស្រទាប់គ្រឹះសំខាន់ និងការងារស្រោចកៅស៊ូបន្ស៊ី (Prime Coat) ចន្លោះគ.ម០៤+៥០០ ដល់គ.ម០៧+២០០ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់។
៣. បន្តការងារថែទាំផ្លូវជាតិលេខ ៥ ៖ ការងារកាត់ឆ្ការព្រៃលើមេដ្យាន សងខាងផ្លូវ ចន្លោះគ.ម២៧២+១០០ ដល់គ.ម២៧២+៦០០ និងចន្លោះគ.ម២៨២+០០០ ដល់គ.ម២៨១+០០០ ស្ថិតនៅក្នុង ស្រុកសង្កែ។
