យុវជនវ័យ១៩ឆ្នាំ ជាកម្មករបូមខ្សាច់ម្នាក់ ជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈានដល់គិតខ្លី បន្ទាប់ពីផឹកស្រាស្រវឹងហើយក៏ចងកសម្លាប់ខ្លួនតែម្តង….

កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។

មុនកើតហេតុបុរសរូបនោះរួមទាំងកម្មករធ្វើការជាមួយគ្នាបានជួបជុំផឹកស្រាបៀរនៅក្នុងរោងមួយក្បែរកន្លែងធ្វើការ។ក្រោយពីផឹកស៊ីរួចក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។

មុនពេលសម្រាកនោះគេឮបុរសនោះនិយាយទូរសព្ទរហូត។លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាក៏មានការភ្ញាក់ផ្អើលឃើញបុរសនោះបានចងកស្លាប់នៅថ្នឹមរោងមិនដឹងពីថ្មើរណាមកទេ។

សមត្ថកិច្ចចុះពិនិត្យសពបានសន្និដ្ឋានថា អត្តឃាតជនទំនងមានវិបត្តិស្នេហា៕

Leave a Reply

Your email address will not be published. Required fields are marked *