ករណីស្ត្រីម្នាក់ ត្រូវបុរសជាប្តី យកកូនកាំបិត ចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម ស្លាប់គួរឲ្យសង្វេគ…..

ស្រុកពេជ្រាដា ៖ ស្ត្រីម្នាក់ ត្រូវបុរសជាប្តី យកកូនកាំបិត ចាក់ត្រង់ពោះ ធ្លាយដល់ផ្លោកនោម ស្លាប់គួរឲ្យសង្វេគ កាលពីវេលាម៉ោង ២០និង៤៦ នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុច ផ្ទះចាំចំការម្រេច ស្ថិតនៅក្នុងភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នី សែន ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើត រស់នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ករណីឃាតកម្មនេះ បង្កឡើង ដោយបុរសជាប្តី មានឈ្មោះ ឡាយ ហៀង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ បច្ចុប្បន្ន រស់ក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមចំលើយសារភាព របស់សង្ស័យ ឈ្មោះ ឡាយ ហៀង បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទៅហូបស្រា នៅផ្ទះឈ្មោះ សួន នៅ ជាអ្នកជិតខាងគ្នា ពេលត្រលប់មកផ្ទះវិញ ឃើញជនរងគ្រោះ ជាប្រពន្ឋកំពុងតែដាំបាយ ក៏បានបបួល ផឹកស្រាជាមួយគ្នា ពេលផឹកស្រារួច ប្រពន្ធក៏ចូលដេកក្នុងមុងមុន។ ជនសង្ស័យដែលជាប្តី ក៏យកកាំបិត ចិតបន្លែ មកចិតផ្លែត្របែកហូប ហើយក៏បាននិយាយលេងសើច ឆ្លងឆ្លើយជាមួយប្រពន្ធ។ បន្ទាប់មក ខ្លួនក៏បានយកកាំបិតចិតបន្លែ ទៅចាក់លលេង ក៏ជ្រុលដៃ ដល់ទីជំរៅ បានកកឈាម នៅក្នុងខ្លួន ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត មុនពេលបញ្ជូនមកដល់ មណ្ឌលសុខភាពប៊ូស្រា៕

Leave a Reply

Your email address will not be published. Required fields are marked *