ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យនៅផ្សារទំនេីប​ហេងឆាយលីក្រុងបាត់ដំបង៖ ——– វេលាយប់ថ្ងៃទី២៣​ ខែ តុលា ឆ្នាំ២០២៥​ម៉ោង​២១និង​៣០នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលីស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ក្រុងបាត់ដំបង ខេត្ត​បាត់ដំបងនិងផ្តេីមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់​ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋានរួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហ​ការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអា​ជ្ញា​ធរមូលដ្ឋាន​មន្ត្រីអគ្គិសនី​ ប្រជាពលរដ្ឋ ប្រើ​ប្រាស់ រថយ​ន្តអគ្គិភ័យ​ពីតាមបណ្តាស្រុកចំនួន ១៣​គ្រឿង និងប្រើប្រាស់ទឹក​បាញ់ពន្លត់អស់ចំនួន​៦៨​រថ​យន្ត​ ទេីប​ទប់ស្កាត់ការឆេះរាល​ដាលបន្ត​ទៀត។ ក្នុងគ្រោះអគ្គិភ័យនេះបានបង្កការ​ខូចខាតអា​គារផ្សារទំនេីបហេងឆាយលីចំនួន​២៣​ល្វែងកម្ពស់​០៤ជាន់និងលំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ​ ហេីយរហូតដល់ព្រឹកថ្ងៃទី​២៤ខែ​តុ​លា​ ឆ្នាំ២០២៥​នេះសមត្ថកិច្ចនៅ​បន្តការងារ​នេះនៅទីតាំងនោះនៅឡេីយ។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិ​ភ័យនេះនិងទំហ៊ំនៃការខូចខាតទ្រព្យសម្ភារៈ​ ពិតប្រាកដស្ថិតក្នុងការស្រាវជ្រាវនៅឡេីយ ៕

សមត្ថកិច្ចចម្រុះអន្តរាគមន៍ក្នុងគ្រោះសមត្ថកិច្ចចម្រុះអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យនៅផ្សារទំនេីប​ហេងឆាយលីក្រុងបាត់ដំបង៖ ——– វេលាយប់ថ្ងៃទី២៣​ ខែ តុលា ឆ្នាំ២០២៥​ម៉ោង​២១និង​៣០នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលីស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ក្រុងបាត់ដំបង ខេត្ត​បាត់ដំបងនិងផ្តេីមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់​ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋានរួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហ​ការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអា​ជ្ញា​ធរមូលដ្ឋាន​មន្ត្រីអគ្គិសនី​ ប្រជាពលរដ្ឋ…

ព័ត៌មានជាតិ

ឯកឧត្ត្រួតពិនិត្យការដ្ឋានសាងសង់(ADB)

ឯកឧត្ត្រួតពិនិត្យការដ្ឋានសាងសង់(ADB) អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបង បាត់ដំបង៖នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំជិត៩ហិកតា នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបងក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។…

ព័ត៌មានជាតិ

ពិធីសម្ពោធយុទ្ធនាការស្ដីពីបង្គន់អនាម័យនិងទឹកកខ្វក់ ជាគំរោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ

ខេត្តបាត់ដំបង . ពិធីសម្ពោធយុទ្ធនាការស្ដីពីបង្គន់អនាម័យនិងទឹកកខ្វក់ ជាគំរោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ. PWSSP។ នៅល្ងាចថ្ងៃសុខទី១៧ ខែតុលាឆ្នាំ ២០២៥ នៅបរិវេនអ្នកបាញ់ទឹកទល់មុខនឹងវិមានឯករាជ្យក្រុងបាត់ដំបងកម្មវិធីសម្ពោធបង្គន់អនាម័យនិងទឹកស្អាតអញ្ជើញចូលរួមពីរ ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង តំណាងខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធយុទ្ធនាការ លើសពីបង្គន់ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត(PWSSP មានការចូលរួមពីលោកគ្រូអ្នកគ្រូមន្ត្រីពាក់ព័ន្ធជាច្រើន។