Privacy Policy

ប្រជុំពិភាក្សាការងារជាមួយនឹងអង្គការ FutureSense របស់ចក្រភពអង់គ្លេស នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹងអង្គការ Futuresense របស់ចក្រភពអង់គ្លេស ដឹកនាំដោយ លោក Arvind Malhotra ស្ថាបនិក និងជាប្រធានក្រុមហ៊ុន FutureSense Group នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីចែករំលែកព័ត៌មានអំពីសកម្មភាព និងការងាររបស់មូលនិធិ FutureSense ក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីឱកាសសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងវិស័យពាក់ព័ន្ធផ្សេងទៀតជាពិសេសវិស័យសុខាភិបាលនិងវិស័យអប់រំ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គការ FutureSense ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងលើកទឹកចិត្តអោយអង្គការបន្តពង្រីកសកម្មភាពនេះអោយបានទៅដល់សហគមន៍កាន់តែច្រើននៅតំបន់ផ្សេងៗក្នុងខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹងអង្គការ FutureSense របស់ចក្រភពអង់គ្លេស នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹងអង្គការ Futuresense របស់ចក្រភពអង់គ្លេស ដឹកនាំដោយ លោក…

ព័ត៌មានជាតិ

ខេត្តបាត់ដំបង .កិច្ចប្រជុំបូកសរុបលទ្ធផលការ ងារ៩ខែ​ ឆ្នាំ២០ ២៥​ និងទិសដៅ បន្តព្រមទាំងផ្សព្វផ្សាយផែន ការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ នៅព្រឹកថ្ងៃ​ទី៥ខែកញ្ញាឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ ស្នង​ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​ ដឹកនាំប្រជុំបូកស​រុប សភាពការណ៍​ លទ្ធផលការ​ងាររយៈពេល៩ខែ​ឆ្នាំ២០២៥​ លើក ទិសដៅបន្ត របស់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង​ និងផ្សព្វផ្សាយផែនការរបស់អគ្គស្នង​ការដ្ឋាននគរ បាលជាតិ។ ចូលរួមក្នុងកិច្ចប្រជុំ​ មានលោក​ លោកស្រីស្នងការរង​ នាយ នាយរង ការិយាល័យជំនាញ មេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរ​បាលការពារព្រំដែនគោក​ អធិ​ការ អធិការរង នគរបាលក្រុង​ ស្រុកនិងមន្រ្តីពាក់ព័ន្ធជាច្រេីនរូប។ នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការបានប្រគល់ជូននូវ ឯកសណ្ឋាន បម្រើឱ្យការងារអគ្គិភ័យ ដើម្បីមន្រ្តីបានស្លៀក ពាក់ប្រើប្រាស់នៅបណ្តាអធិការដ្ឋាននគរ បាល ស្រុកចំនួន០៥ ស្រុក ជាអាទិភាពមុន ហើយស្រុកផ្សេងទៀតលោកនឹងចែកប្រគល់ជូននៅពេលក្រោយ។

ខេត្តបាត់ដំបង .កិច្ចប្រជុំបូកសរុបលទ្ធផលការ ងារ៩ខែ​ ឆ្នាំ២០ ២៥​ និងទិសដៅ បន្តព្រមទាំងផ្សព្វផ្សាយផែន ការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ នៅព្រឹកថ្ងៃ​ទី៥ខែកញ្ញាឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ ស្នង​ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​…