ឯកឧត្ត្រួតពិនិត្យការដ្ឋានសាងសង់(ADB)

ឯកឧត្ត្រួតពិនិត្យការដ្ឋានសាងសង់(ADB) អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបង

បាត់ដំបង៖នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំជិត៩ហិកតា នៅស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបងក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។

ដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមានការចូលរួមពី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន អភិបាលក្រុងបាត់ដំបង តំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនម៉ៅការសាងសង់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំក្រុមហ៊ុនម៉ៅការសាងសង់ត្រូវពន្លឿនការជួសជុល កែលម្អផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតដោយសារការជីកគាស់កាយអនុវត្តគម្រោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

Leave a Reply

Your email address will not be published. Required fields are marked *