ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត…