ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជាអំណោយមានគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់គ្រួសារកុមារី ថា ស្រីណុច ដែលមានជីវភាពខ្វះខាត

សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឃើញកម្មវិធី ប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី៣ ដោយក្នុងនោះមានកុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

រថយន្តបែនដឹកដីក្រឡាប់ធ្លាក់ប្រឡាយតែសំណាងល្អមិនបណ្ដើរឲ្យមាននរណារងគ្រោះថ្នាក់…

ភ្នំពេញ÷រថយន្តបែនដឹកដីមួយគ្រឿងពេលកំពុងបើកបរសុខៗស្រាប់តែបែកកង់ក៏បួងចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែសំណាងល្អមិនមានអ្នកណារងរបួសក្នុងហេតុការណ៍នេះឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំពាក់ស្លាកលេខចង្កូតស្ដាំ KDL-1250 មានដឹកដីពេញឡានបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ លុះមកដល់កន្លែងខាងលើរថយន្តដឹកដីស្រាប់តែបែកកង់ខណៈដែលអ្នកបើកបរក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ផ្លូវទៅក្រឡាប់ដោយចាក់ដីចោលពេញប្រឡាយ ប៉ុន្តែមិនប៉ះពាល់ជីវិតមនុស្សនោះទេ។ ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដឹកដីយកទៅចាក់ឱ្យគេ ស្រាប់តែបើកបរមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏បែកកង់ហើយក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្ដងទៅ ក្រោយកើតហេតុម្ចាស់រថយន្តក៏ទំនាក់ទំនងទៅជនស្ទូចដើម្បីមកស្ទូចរថយន្តយកទៅជួសជុលខ្លួនឯង៕