ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

បើករថយន្តក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនសុីបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យផ្ងាជើងខ្លួនឯង…

ភ្នំពេញ÷បុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងក្នុងល្បឿនលឿនជាន់ហ្វាំងមិនសុីខំបួងចង្កូតគេចចេញពីរថយន្តមួយគ្រឿងទៀតដែលបើកបរនៅខាងមុខនោះ បណ្ដាលឱ្យក្រឡាប់ផ្ងាជើងខ្លួនឯងអូសជិត២០ ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២០នាទីព្រឹក ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្ដដឹកថ្មម៉ាកហុីយ៉ាន់ដាយពណ៌ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0268បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរបស់ខ្លួនជាន់ហ្វាំងមិនសុីក៍ខំប្រឹងបួងចង្កូនគេចឲ្យផុតពីរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ទើបបណ្ដាលឱ្យរេចង្កូតអូសជិត២០ ម៉ែត្រក្រឡាប់ជើងចាក់ថ្មរាយពេញ ធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។…