ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអាជីវកម្ម

ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង

ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។ តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត…