Author: admin
⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️
⚜️សួស្ដីឆ្នាំថ្មី មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៦៥ គ.ស.២០២១⚜️ ពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យធំមួយដែលប្រជាជនខ្មែរតែងប្រារព្ធឡើងរាល់ឆ្នាំ ដូចនេះបងប្អូនខ្មែរយើងក៏បានរៀបចំដង្វាយមានទៀន ធូប ផ្កាភ្ញី ជាដើមសម្រាប់អបអរទទួលទេព្តាឆ្នាំថ្មី។ ជាក់ស្តែង សម្រាប់ទេព្តាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វើនៅថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២១ វេលាម៉ោង ៤:០០ នាទីទៀបភ្លឺ…
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី :រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥…
អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »
អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង » – ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន – ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង – ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ –…
មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល…
អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា
#អគ្គនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» សូមបកស្រាយជុំវិញការចោទប្រកាន់គ្មានវត្ថុតាងថា ៖ ក្រុមហ៊ុនធ្វើផ្លូវដើម្បីដូរយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន (ខេត្ដកណ្ដាល) ៖ លោកនាយកក្រុមហ៊ុន «និស្ស័យស្នេហ៍ ត្រេឌីង ឯ.ក» លោក ពោច សួរ សូមជម្រាបសាធារណៈជនថា ៖ លោកសូមធ្វើការបំភ្លឺ និងបដិសេធចំពោះការចោទប្រកាន់ដោយគ្មានវត្ថុតាងថា…
មុនក្លាយជាឧកញ៉ា យ៉ន សេងហាន តស៊ូពីមុខរបរដើមទុន៤០ម៉ឺនរៀល!
( ប្រភព thephnompenhtimes.com ) ទើបតែទម្លាយប្រវត្តិកម្សត់កាលពី១២ឆ្នាំមុន ដែលនៅកាលនោះគ្រាន់តែជាអ្នកក្រីក្រខ្ចីដើមគេ៤០ម៉ឺនរៀលដើម្បីលក់ស្បែកជើងមុខរោងចក្រហើយក្លាយខ្លួនជាអ្នកជំនួញធំដុំធ្វើអោយម្នាក់ៗមានការកោតសរសើរសោះ ស្រាប់តែក្នុងពេលនេះ លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាគួរអោយភ្ញាក់ផ្អើល។ មានការបង្ហើបថាលោកតស៊ូប្រកបរបរតាំងពីមុខរបរតូចយ៉ាងលំបាករហូតដល់មុខរបរធំ និង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌១២ឆ្នាំ ទម្រាំក្លាយខ្លួនជាបុគ្គលជោគជ័យនៅក្នុងពេលនេះ។ យោងតាមព្រះក្រឹត្សដែលចុះព្រះហត្ថលេខាកាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារថា”យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម…
រោងចក្រផលិតបារីដ៏ធំមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យលេបត្របាក់ (ប្រភពពី Fresh News)
(ភ្នំពេញ)៖ រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញរហូតដល់រលំអគារទាំងស្រុង ត្រឹមរយៈពេលមិនដល់១ម៉ោងផង។ ករណីគ្រោះអគ្គិភ័យនេះ មានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត…
សត្វស្លាបរាប់ពាន់ក្បាលកំពុងរស់នៅរហាលកេះ និងអូរវៀនត្រូវបានអភិរក្ស (ដកស្រង់ពី កោះសន្តិភាព)
បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកបានចុះកំណត់តំបន់អភិរក្សសត្វស្លាបនៅរហាលកេះ និងអូរវៀន ដែលមានសត្វស្លាបច្រើនកំពុងរស់នៅ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ។ លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះបានប្រាប់ថា ៖ ដោយមានការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី…
