ដំណឹងក្ដៅ! កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖…
