សមត្ថកិច្ចស្រុកមោងឫស្សីនិងស្រុកគាស់ ក្រឡបន្តស្វែងរកនិងចាត់វិធានការតាមផ្លូវច្បាប់អ្នកបង្កជន្លោះដោយហិ-ង្សា នៅស្រុកគាស់ក្រឡ៖


——-
ពីថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ២០២៥ស្របតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនី៍យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេ នី យ៍ឯកចាន់ ថានូ អធិការនគរបាលស្រុកគាស់ ក្រឡសហការជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី តាមស្វែងរកនិងឃ-ាត់ ខ្លួនអ្នកបង្កហ-ង្សាកា លពីថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៥នៅស្រុកគា ស់ ក្រឡ ចំនួន០១នាក់ បន្ថែមទៀត បញ្ជាូនមកអនុវត្តតាមច្បាប់។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោងប្រមាណ១៥ និង៣០នា ទីចំណុចភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង មានករណីវ-ាយ គប់គ្នាទៅ វិញទៅមកដែលមានគ្នា ០២ក្រុមបង្កការភ្ញាក់ផ្អើលក្នុងពិធីបុណ្យកឋិនមួយ ដូចនេះកងកម្លាំងនគរ បាលស្រុកគាស់ក្ររួមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតីចុះដល់ទីតាំងកន្លែងកើតហេតុនិងបានឃ-ាត់មនុ ស្សចំនួន ០៧ នាក់ខណៈអ្នកប្រព្រឹត្តិផ្សេងទៀតបានគេចខ្លួនពីកន្លែងកើតហេតុ។
តាមលទ្ធផលនៃការស្រាវជ្រាវ សមត្ថកិច្ចបានបន្តស្វែងរកឃ -ាត់ខ្លួនអ្នកបង្កហេតុជាបន្តបន្ទាប់ទៀត ក្នុងខណៈសាវតាជាតិរបស់គេក៏សមត្ថកិច្ចបានដឹងច្បាស់និងបញ្ជូនមករួចហេីយ៕(រូបភាពនគរបាលស្រុកគាស់ក្រឡ)
