
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញថ្វាយបង្គំសួរសុខទុក្ខព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង ដែលកំពុងមានអាពាធគង់សម្រាកព្យាបាលនៅ វត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានប្រគេនបច្ច័យចំនួន២០,០០០,០០០រៀល សម្រាប់ផ្គត់ផ្គង់ព្រះមេគណខេត្តព្រះឥន្ទមុនី អ៊ុក មុត ។
រសៀលថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥


