🔴 ផ្ទុះគ្រាប់.មី..នតោនបណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រម្នាក់ដាច់ជេីងម្ខាង និងបាន.ស្លា..ប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណៈជនរងគ្រោះឈ្មោះ ផុន សុភី កំពុងបេីកបេីកបរត្រាក់ទ័រភ្ជួដីស្រែចម្ការខ្លួនឯង នៅល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
គ្រាប់.មី..នតោននេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម បណ្តាលឱ្យត្រាក់ទ័រខូចខាតទាំងស្រុង នេះបេីយោងតាមការឱ្យដឹងពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៕
រាយការណ៍ជូនដោយ អាស្វា
ទីនេះផ្ដល់ព័ត៌មានទាន់ហេតុការណ៍…
