រថយន្តក្រុងបើករេចង្កូតធ្លាក់ផ្លូវ បុកដើមឈើបណ្តាលឲ្យស្រ្តីចំណាស់ខ្មែរឥស្លាមម្នាក់គៀបស្លាប់ក្នុងរថយន្ត……..
(ខេត្តស្ទឹងត្រែង ) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១ ស្ថិតក្នុងចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។បើតាមរបាយការណ៍របញ្ជាក់របស់អធិការដ្ឋាននគរបាលស្រុកសេសានបានឱ្យដឹងថា: ដោយរថយន្តក្រុង១គ្រឿងពាក់ស្លាកលេខសៀបរាប3A.1927 ពណ៌សរបើកបរពីលិចទៅកើតបានដាច់ចង្កូតរេបុកដើមឈើ នៅចំណុចគីឡូម៉ែត្រលេខ២៥និង២៦ចំណុចភូមិច្រប់ ឃុំក្បាលរមាស។ក្រោយពេលកើតហេតុអ្នកបើកបរដឹងខ្លួនថាមានអ្នកស្លាប់ក្នុងហេតុការណ៍នោះរត់គេចបាត់ស្រមោលតែម្តង។របាយការណ៍បញ្ជាក់ថា: ក្រោយកើតហេតុសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យមើល បានប្រទះឃើញអ្នកដំណើរម្នាក់ស្លាប់ក្នុងរថយន្តមានឈ្នោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិខ្មែរអ៊ិស្លាមមុខរបរកសិករ…
