ព័ត៌មានជាតិ

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)

ជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​។ ខណៈ​សម្ពាធ​ទាប​សកម្ម​វិវដ្ដ​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) ហើយនឹង​បន្ត​វិវដ្ដ​ទៅ​ជា​ព្យុះ​ទី​១៦ (Tropical Storm) នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ តុងកឹង…

ព័ត៌មានជាតិ ព័ត៌មានអាជីវកម្ម

ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ​។នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ឃើញ​ពលករ​ខ្មែរ​បាន​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ ក្រោយ​ត្រឡប់​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​។ នគរបាល​ច្រក​ទ្វារ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ពលករ​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត និង​ចូល​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ផ្សា​រុងក្លឿ​…

ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»

(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧…

ការកំសាន្ត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

​ភ្ញៀវ​ទេសចរ​ជិត​២​លាន​នាក់​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

​ភ្ញៀវ​ទេសចរ​ប្រមាណ​ ​១​,​៨​៩​លាន​នាក់​ ​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ ​កើន​ឡើង​ ​៥​២​,​២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​បាន​បង្ហាញ​ថា​ ​ភ្ញៀវ​បរទេស​ប្រមាណ​ ​២​៧​,​០​០​០​នាក់​ ​កើន​ឡើង​ ​៩​០​,​៥​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​បាន​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​អំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​។​ ​របាយការណ៍​បង្ហាញ​ថា​ ​តំបន់​វប្បធម៌​ ​រួម​មាន​ខេត្ត​សៀមរាប​ ​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​និង​ខេត្ត​ព្រះវិហារ​…

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអាជីវកម្ម

​ឧកញ៉ា​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​ ​នឹង​ដកហូត​គោរមងារ​

​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​ ​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​ ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​ ​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​ ​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​ ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​ ​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​ ​អ្នកឧកញ៉ា​ ​និង​ឧកញ៉ា​ ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​កម្ពុជា​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​ ​ប្រកប​មុខរបរ​ស្រប​ច្បាប់​ ​និង​ចៀសវាង​សកម្មភាព​ណា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់​គោរមងារ​«ឧកញ៉ា​»។​ ​លោក​ គួ​ច​ ​ម៉េង​លី​ ​ដែល​មាន​គោរមងារ​ជា​ ​អ្នក​ឧកញ៉ា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​តម្រូវ​ការ​ឱ្យ​បង់​វិភាគទាន​ ​ឬ​មិន​បង់​វិភាគទាន​នេះ​ ​លោក​មិន​ទាន់​ច្បាស់​អំពី​តម្រូវ​ការ​ ​ឬ​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​បង់​ចំនួន​ប៉ុន្មាន​នៅឡើយ​។​ ​លោក​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ងារ​ ​ឧកញ៉ា​ ​មិន​ដឹង​មានលទ្ធភាព​ ​ឬក៏​អត់​នោះ​ទេ​ ​ព្រោះ​ឧកញ៉ា​ខ្លះ​ចូលរួម​ជួយ​សង្គម​បាន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ណា​មួយ​ពួក​គេ​មាន​វិបត្តិសេដ្ឋកិច្ច​ ​ដែល​មិន​អាចប​ង់​វិភាគទាន​បាន​ ​ស្រាប់តែ​ដក​ហូត​ ​ឬ​បញ្ចប់​ងារ​ឧកញ៉ា​ ​ក៏​លោក​មិន​ដឹង​ថា​ល្អ​ ​ឬ​អាក្រក់​នោះ​ដែរ​ ​ព្រោះ​បុគ្គល​ខ្លះ​ទទួល​បាន​ងារ​ដោយ​ភាព​ងាយស្រួល​ ​ប៉ុន្តែ​អ្នកខ្លះ​ទទួល​បាន​ដោយ​ពិបាក​បំផុត​។​…

ព័ត៌មានជាតិ

យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។…

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។   ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ”…

ព័ត៌មានអន្តរជាតិ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ…

ព័ត៌មានជាតិ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក…

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព…

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន​ AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែត​នាថ្ងៃទី​១២ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ​ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម​»​ដែលអីស្រាអែល​បានកំណត់…

ការកំសាន្ត ឃ្លាំងគំនិត ព័ត៌មានជាតិ

ចម្លាក់ប្រាសាទកោះកេរ

ចម្លាក់ភាគច្រើននៅរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីភក់ ដែលកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់ ប៉ុន្តែមានចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានសិល្បករឆ្លាក់ឱ្យឈរលើទម្ររាងមូលភ្ជាប់ជាមួយនឹងសត្វតោតែម្តង។ ចម្លាក់សត្វតោនោះមានភ្នែកក្រឡោតមូល រោមចិញ្ចើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនរលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំយាមប្រាសាទនៃលំនៅស្ថានរបស់អាទិទេព។ សត្វតោនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ទ្ធទេវកថាឥណ្ឌារវាងព្រះនាងទុគ៌ា កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របីឈ្មោះ មហិង្សៈ។ គេតែងតែធ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសួរសំឡេងគ្រហឹមបង្អើលសត្វនិងបណ្ដេញឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើកឡើងខ្ពស់ជាកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយ ជាលក្ខណៈចាំវាយប្រហារសត្រូវ។ លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនាដែលបង្ហាញពីរបាំខ្មែរ…

ព័ត៌មានជាតិ

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកនៅក្នុងដំណេីរឈានឡេីងរបស់ប្រជាជាតិកម្ពុជា

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកនៅក្នុងដំណេីរឈានឡេីងរបស់ប្រជាជាតិកម្ពុជា ឃុំអញ្ចើមនិងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ…

ព័ត៌មានជាតិ

សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ

នៅក្នុង Twitter ផ្លូវការសម្តេចតេជោ @hunsencambodia នៅថ្ងៃទី 20/07/2023សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ “ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣…