ជនអន្តោប្រវេសន៍ខេត្តឈុនបុរី ឆ្មក់ចូលបង្ក្រាបក្រុមព្រះសង្ឃខ្មែរក្លែងក្លាយ ប្រទះឃើញសង់ជម្រកនៅកណ្តាលភ្នំ
បុគ្គលខ្មែរបួននាក់ដែលក្លែងខ្លួនជាព្រះសង្ឃត្រូវបាននគរបាលអន្តោប្រវេសន៍ចាប់ខ្លួននៅលើភ្នំក្បែរសហគមន៍មួយក្នុងស្រុកស៊ីរ៉ាឆា(Si Racha)ខេត្តឈុនបុរី(Chon Buri)។ ពួកគេក្លែងខ្លួនជាព្រះសង្ឃក្លែងក្លាយស្លៀកពាក់ពណ៌លឿង ស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋអំពីជនជាតិខ្មែរជាច្រើននាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃ និងបិណ្ឌបាតអាហារ និងលុយនៅក្បែរផ្សារលើផ្លូវកៅគីឡូ(Kao Kilo) ក្នុងសង្កាត់សុរាសាក់(Surasak)។ អ្នកស្រុកបានបង្ហាញពីស្ថានភាពរស់នៅរបស់បុរសខ្មែរនៅលើភ្នំជិតសហគមន៍របស់ពួកគេ។ មន្ត្រីអន្តោប្រវេសន៍មួយក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក PrinyaKlinkesornបានឡើងលើភ្នំព្រឹកនេះ ហើយបានរកឃើញជនជាតិខ្មែរ៤នាក់ពាក់ស្បង់ពណ៌លឿង ដែលទើបត្រឡប់មកពីបិណ្ឌបាត។ បុរសដែលត្រូវចាប់ខ្លួនមិនមានលិខិតឆ្លងដែន…
