ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌឆ្នាំនេះ………

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទខារ៉ាអូខេនិងភោជនីយដ្ឋាន យកសំណាកធ្វើតេស្តលើបុគ្គលិកនិងភ្ញៀវចំនួន៤៥នាក់ រកឃើញវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់…….

រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសំរេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការចុះបិទខារ៉ាអូខេ និងភោជនីយដ្ឋានខាងលើធ្វើឡើងនៅវេលាម៉ោង០៩:១៥នាទីយប់…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន…….

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន បន្តពិនិត្យការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍បានកន្លង មក និងបានពិនិត្យមើលលទ្ធ ភាពដែលត្រូវអនុវត្តន៍បន្ដ ក្នុងបរិបទកូវីដ-១៩ ។ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រពន្ធ័វីឌីអូ…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ករណីឃាត់គ្រឿងចក្រអេស្កាវទ័រ១គ្រឿងដែលលួចឈូសឆាយដីគម្របព្រៃ​ជាប់ជើងភ្នំយកមកសួរនាំ………

ខេត្ត​កកំពង់ឆ្នាំង÷ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​និង​ករណីមានជនបាន​នាំយក​គ្រឿងចក្រចូលទៅវ៉ៃព្រៃ ដែលជាដែនគម្របព្រៃឈើ កម្លាំងសមត្ថកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះទៅឃាត់បញ្ឈប់សកម្មភាពអេស្កាវ៉ាទ័រមួយគ្រឿង និងរៀបចំនាំម្ចាស់ដី ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ មកធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។ ការឃាត់អេស្កវ៉ាទ័រខាងលើនេះធ្វើឡើងកាលពីម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំណុចជើងភ្នំមួយកន្លែងចូលតាមច្រកផ្លូវប្រស្និប ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជា​ជនអនាថា​ម្នាក់ ស្លាប់​យ៉ាងអាណោចអាធ័ម…….

ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជា​ជនអនាថា​ម្នាក់ ស្លាប់​យ៉ាងអាណោចអាធ័ម រួចបន្តទៅបុករះរថយន្តចំនួន៤គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ..!!! ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​វ័យ​ជាង​៣០​​ឆ្នាំ​​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អា​ធ័​ម​នៅ​ក្ន​ង​ថ្លុកឈាម ខ​ណៈ​ជនរងគ្រោះ​​កំពុង​តែ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សុខ​ៗ​ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាក RANG ROVER ពណ៌ស បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ រួច​​បន្ត​ទៅ​បុក​រថយន្ត​ចំនួន​៤​គ្រឿងផ្សេង​​ទៀត ដែល​ម្ចាស់​ច​ត​ទុក​ចោល​តម្រៀប​គ្នានៅមុខក្រសួង​អភិវឌ្ឍជនបទ​​…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី…..

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នីជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងហក់ឡើងនៅយប់នេះ……..

ខេត្តបន្ទាយមានជ័យ÷យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

យុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មួយៗមានអាយុ ៦ ឆ្នាំទៅដល់ ក្រោម១២ ឆ្នាំ……

ខេត្តកំពង់ស្ពឺ÷ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ប្រទេស ជាតិនិងលើកកម្ពស់សុខមាលភាពសង្គមនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានយកចិត្តទុកដាក់ដល់បងប្អូនកូនក្មួយចៅៗដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តបន្តចាក់វ៉ាក់សាំង sinovac ទៅដល់ក្មួយៗជាសិស្សជាសិស្សានុសិស្សាលាបឋមសិក្សាក្នុងគោលបំណងឲ្យសាលានៅទូទាំងខេត្តបានបើកឡើងវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម វ៉ីសំណាងអភិបាលនៃគណកំពង់ស្ពឺមានប្រសាសន៍ទៅកាន់មុខក្មួយៗនិងអាណាព្យាបាលសិស្ស នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ។ នាព្រឹកនោះដែរអាណាព្យាបាលសិស្សានុសិស្ស មានសេចក្តីសោមនស្សរីករាយ និងសាទរ ជាមួយនឹងការបើកសាលាឡើងវិញ។ ក្នុងនោះដែរឯកឧត្តមអភិបាល ខេត្ត វ៉ី សំណាង តែសូមឱ្យគណៈគ្រប់គ្រងសាលា…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួ០៣នាក់ទៅអយ្យការអមសាលាដំបូងខេត្ត……

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់…….

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ……

ឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រសរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារភ្នំពេញ៖អគ្គិភ័យមួយបង្កពីការទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះផ្ទះកែច្នៃធ្វើពីទូកុងតឺន័រទាំងសម្ភារត្រូវភ្លើងឆេះអស់សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ អគ្គិភ័យនេះបានកើតឡើងនៅ ជាប់ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។ពេលកើតហេតុត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានវបានទូរសព្ទហៅកម្លាំងខាងពន្លត់អគ្គិភ័យចេញរថយន្តមកជួយបាញ់ពន្លត់។ ម្ចាស់ផ្ទះ ឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ។ បន្ទាប់មក រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យនិងមានរថយន្តពន្លត់អគ្គិ របស់ក្រុមហ៊ុនបុរីប៉េងហួតចេញមកជួយបាញ់ទឹកពន្លត់ ភ្លើងក៏រលត់ទៅវិញដោយមិនបណ្ដាលឱ្យ…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ឯកឧត្តម ជា សុផារ៉ា ៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ថ្មី……

ឯកឧត្តម ជា សុផារ៉ា ៖ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3)ថ្មី១ទៀត ដែលសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ… ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ក្នុងភូមិស្រែញរ ……..

រាជធានីភ្នំពេញ ÷រថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់បុរសម្នាក់បើករថយន្តឡិចស៊ីសបានជ្រុលទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម កំពុងឆ្លងផ្លូវបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។រថយន្តបង្កម៉ាកឡិចស៊ីស RX-330 ពាក់ផ្លាកលេខភ្នំពេញ 2AW-6395 ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ពាក់ផ្លាកលេខភ្នំពេញ 1GX-4076 ។គេមិនទាន់បានដឹងពីអត្តសញ្ញាណអ្នកបើកបរនិងស្ត្រីរងគ្រោះនៅឡើយទេ។ បន្ទាប់កើតហេតុ…

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ករណីចាប់ខ្លួនឪពុកមាម្នាក់រំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿមិនសម្រេច………..

រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់ខ្លួនបុរសជាឪពុកមាសាច់ថ្លៃម្នាក់បន្ទាប់ពីយកកាំបិតគំរាមប៉ងរំលោភក្មួយស្រីក្នុងបន្ទប់ឡៅតឿតែមិនបានសម្រេច។សមត្ថកិច្ចនេះបានកើតឡើងនៅផ្ទះជួលភូមិផ្សារតូចសងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវកាលពីល្ងាចថៃ្ងទី១៧ខែកញ្ញាឆាំ្ន២០២១។ជនសង្ស័យឈ្មោះយឿន ជា អាយុ៣៩ឆាំ្ន ទីលំនៅផ្ទះជួលកើតហេតុមានសារធាតុញៀនក្នុងខ្លួន។សម្ភារវត្ថុតាងមានកាំបិតបុ័ងតោ១ទុរវីស១។ សមត្ថកិច្ចឱ្យដឹងថា នៅល្ងាចថៃ្ងទី១៧ខែកញ្ញាស្ត្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ។ពេលនោះស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានចាក់សោរទា្វរឡើងចាប់ស្ត្រីជាក្មួយ រំលោភ និងយកកូនកាំបិទគំរាម ។តែត្រូវស្ត្រីរងគ្រោះចាប់កាំបិតបានប្រតាយប្រតបគ្នាហើយជនសង្ស័យបានវាយនិងចាប់ហែកសម្រាតខោធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចព្រោះ ស្ត្រីរងគ្រោះស្រែកឱ្យគេជួយផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចជួយអន្តរាគមន៍ធាក់ទ្វារទំលុះចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ក្រោយ ពីសមត្ថកិច្ចសាកសួរជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមបន្តតាមនីតិវិធី៕

ការកំសាន្ត ការអប់រំ ឃ្លាំងគំនិត ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ ព័ត៌មានអាជីវកម្ម

ឃាត់ខ្លួនមនុស្ស០៦ នាក់ពាក់ព័ន្ធ នាំមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃ……

ឃាត់ខ្លួនមនុស្ស០៦ នាក់ពាក់ព័ន្ធ នាំមនុស្សទៅរកការងារធ្វើ នៅប្រទេសថៃ ដោយមិនស្របច្បាប់បញ្ជូនទៅ សាលា ដំបូងខេត្តបន្ទាយមានជ័យ.!! ខេត្តបន្ទាយមានជ័យ : មេខ្យល់៦នាក់ពាក់ព័ន្ធនាំមនុស្សទៅរកការងាធ្វើនៅប្រទេសថៃ ដោយមិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន…