ប្រជាពលរដ្ឋចំនួន ២៦គ្រួសារស្នើសុំដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាបមេត្តាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋផងទាន !
ខេត្តសៀមរាប ÷ កាលពីថ្ងៃសៅរ ១៤ កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ក្រុមការងារចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន២៦គ្រួសារដែលរស់នៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕ មានការកើតទុក្ខមិនសុខចិត្តចំពោះលោក សេង លន ជាមន្រ្តីរដ្ឋបាលព្រៃឈើបានដឹកនាំយកគ្រឿងចក្រមកឈូសឆាយកាយព្រំដោយកំណត់យកដីដើម្បីសាកល្បងដាំកូនឈើក្រញូងដោយមិនបានជូនជាដំណើរដល់ពួកគាត់នោះទេ?ហើយបងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែប្រាប់ដល់អង្គភាពរបស់យើងថា គាត់បានអាស្រ័យផលលើដីនេះយូរមកហើយ មានការទទួលស្គាល់ពីអាជ្ញាធរ…
